ធ្លាប់ដឹងទេ? តារាកម្ពុជា៥ដួងនេះមាន វិបសាយ ផ្ទាល់ខ្លួន
ជាទូទៅពួកគេនិយមចែករំលែកព័ត៌មានតាមទំព័រ Facebook ឬ Instagram តែសម្រាប់ការផ្សព្វផ្សាយតាមរយៈវិបសាយ ឬគេហទំព័រផ្ទាលខ្លួនវិញ វាហាក់តិចតួចនៅឡើយសម្រាប់សិល្បករខ្មែរ តួយ៉ាងមកដល់ពេលនេះទើបតែមានតារា៥រូបប៉ុណ្ណោះដែលមានវិបសាយផ្ទាល់ខ្លួន។
១. មាន សុខសោភា វិសាយរបស់នាងមានអាសយដ្ឋាន http://www.meassoksopheaofficial.com/ ហើយវិបសាយតែងតែផ្សាយពីព័ត៌ជុំវិញរូបនាង ពិសេសសកម្មភាព និងការងារសប្បុរសដែលនាងធ្វើ។
២. ឱក សុគន្ធកញ្ញា មិនខុសពីអ្នកចម្រៀងស្រីខាងលើ កញ្ញា ក៏មានវិបសាយផ្ទាល់មួយដែ។ ដោយគ្រាន់តែចូលទៅក្នុង http://www.aok-sokunkanha.com/ អ្នកនឹងបានអានព័ត៌មានជាច្រើនទាក់ទងនឹងសកម្មភាពការងារស្ទីលតុបតែងខ្លួន និងជីវប្រវត្តិរបស់នាងមិនខាន។
៣. មាន សូនីតា មិនត្រឹមតែមានវិបសាយដែលមានអាសយដ្ឋាន http://www.meansonyta.com/ ទេ រាជនីស្នាមញញឹមក៏មាន Blogspot ផងដែរ។ វិបសាយ និង Blog នេះតារាស្រីខាងលើតែងតែដាក់ផ្សាយព័ត៌មានទាក់ទងនឹងរូបនាង ចលនាស្រឡាញ់ និងអំពីអាជីវកម្មផ្ទាល់ខ្លួន។
៤. ងាកមកតារាចម្រៀង និងអ្នកនិពន្ធវ័យក្មេង ម៉ុង ម៉ានិត វិញលោកទើបតែបង្កើតវិបសាយមួយដែលមានអាសយដ្ឋាន http://manithjupiter.wixsite.com/manith។ វិបសាយមួយអ្នកភាគច្រើនផ្សាយព័ត៌មានថ្មីៗទាក់ទងនឹងប្រលោមលោករបស់គេ។
៥. ស្រដៀងរៀបច្បងសិល្បៈខាងលើដែរ តារាចម្រៀងរ៉េប G-Devith មាន Blogspot ផ្ទាល់ខ្លួនមួយគឺ http://gdevith.blogspot.com/។ ជាទូទៅBlog នេះផ្សាយទាក់ទងពីសកម្មភាពផលិតបទចម្រៀង និងផ្ទុកនូវវីដេអូចាស់ៗរបស់លោក៕
ប្រភព៖ Sabay
ប្រភព៖ Sabay
Post a Comment