Sponsor

គួរឲ្យសរសើរតារា​ល្បីៗ​ឆ្លៀត​ពេល​ទៅ​អប​អរ​សាច់​ញាតិ​ទទួល​សញ្ញា​ប័ត្រ​

នៅ​ព្រឹក​មិញ​នេះ​កំពូល​តារា​​ពីរ​ដួង គឺ ឱក សុគន្ធកញ្ញា និង​ ម៉ាក សែនសូនីតា ហៅ​តូតា ឆ្លៀត​ពេល​វេលា​ទៅ​អប​អរ​សាច់​ញាតិ​ទទួល​សញ្ញា​ប័ត្រ​។
១/តារា​ចម្រៀង ឱក សុគន្ធកញ្ញា បាន​ប្រាប់​ Sabay ថា​នៅ​ថ្ងៃ​នេះ​ នាង​ និង​ម្ដាយ​មាន​អារម្មណ៍​សប្បាយ​រីក​រាយ​យ៉ាង​ខ្លាំង​ដែល​ប្អូន​ស្រី​របស់​ខ្លួន​ឈ្មោះ ឱក ណាតា បាន​ទទួល​សញ្ញា​ប័ត្រ​ផ្នែក​ច្បាប់​ ពី​សាកលវិទ្យាល័យ​ភូមិន្ទ​នីតិសាស្ត្រ និងសេដ្ឋកិច្ច​។

“ថ្ងៃ​នេះ​បង​ និង​អ្នក​ម៉ាក​ ឆ្លៀត​ពេល​មក​អបអរ​ប្អូន​ស្រី​ គាត់​ទទួល​សញ្ញា​ប័ត្រ​ ផ្នែក​ច្បាប់​ ព្រោះ​គាត់​បាន​ខិត​ខំ​ប្រឹង​ប្រែង​អស់​រយៈ​យ៉ាង​យូរ​ ទម្រាំ​មាន​ថ្ងៃ​នេះ​។ បង​ និង​អ្នក​ម៉ាក់សប្បាយ​ចិត្ត​ខ្លាំង​ណាស់​ ចំពោះ​ការ​ខិត​ខំប្រឹង​ប្រែង​របស់​ប្អូន​ស្រី​នា​ពេល​កន្លង​មក​ ព្រោះ​គាត់​បាន​សម្រេច​គោល​ដៅ​ និង​ក្ដី​ស្រមៃ​​ក្នុង ជីវិត​គាត់"។ សុគន្ធកញ្ញា ថ្លែង​បញ្ជាក់​។
២/ ដោយ​ឡែក​តារា​សម្ដែង ​តូតា វិញ​ក៏​បង្ហាញ​វត្ត​មាន​ទៅ​អបអរ​សាច់​ញាតិ ទទួល​សញ្ញាប័ត្រ​ដែរ​នៅ​ព្រឹក​មិញ​នេះ​ នាង​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​ទំនាក់​ទំនង​សង្គម​ហ្វេស​ប៊ុក​នូវរូប​ថត​ប៉ុន្មាន​សន្លឹក​យ៉ាង​​សប្បាយ​រីក​រាយ។​​ តែ​មិន​បាន​បញ្ជាក់​ថា​ត្រូវ​ជា​ប្អូន​ស្រី​ ឬ​ជា​អ្វី​និង​គ្នា​នោះ​ទេ ព្រោះ​សាមី​ខ្លួន​មិន​អាច​ទាក់​ទង​បាន​៕










ប្រភព៖ Sabay

No comments