ជិះម៉ូតូលឿនពេកចាប់ហ្វ្រាំងដួលបែកភ្នែក
ដោយ ៖ យឹម ឈឿន
ថ្ងៃពុធ ទី២ ខែសីហា ឆ្នាំ២០១៧ ម៉ោង ០៩:២៣ (02-08-2017 09:23)
រាជធានីភ្នំពេញ ៖ បុរសម្នាក់ដោយសារជិះម៉ូតូលឿនពេកពេលចាប់ហ្វ្រាំងបន្ថយល្បឿនក៏ដួលបោកនឹងថ្នល់បណ្ដាលឱ្យបែកភ្នែកខាងឆ្វេងកាលពីវេលាម៉ោង១០និង២០នាទីយប់ថ្ងៃទី១សីហា តាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ីកែងនឹងផ្លូវបេតុងច្រកចូលមណ្ឌលសុខភាពពោធិ៍ចិនតុង ស្ថិតនៅភូមិតាងួន សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ ។
តាមប្រភពព័ត៌មានឱ្យថា មុនពេលកើតហេតុគេឃើញជនរងគ្រោះជិះម៉ូតូម៉ាកZOOMER X ពណ៌សលាយក្រហម ពាក់ផ្លាកលេខ ភ្នំពេញ1DO-7071តែម្នាក់ឯងក្នុងទិសដៅពីកើតទៅលិចក្នុងល្បឿនលឿនពីក្រោយរថយន្តមួយគ្រឿងមិនចាំម៉ាក។ខណៈមកដល់ចំណុចកើតហេតុរថយន្តដែលបើកខាងមុខបានជាន់ហ្វ្រាំងបន្ថយល្បឿនឱ្យម៉ូតូឆ្លងកាត់ផ្លូវធ្វើឲ្យជនរងគ្រោះចាប់ហ្វ្រាំងលឿនពេកក៏ដួលបោកនឹងថ្នល់បែកភ្នែកខាងឆ្វេងហូរឈាមសន្លប់មួយសន្ទុះទើបដឹងខ្លួនវិញ ។
ក្រោយពេលកើតហេតុ ជនរងគ្រោះត្រូវបានរថយន្តសង្គ្រោះរបស់មណ្ឌលសុខភាពពោធិ៍ចិនតុងមកដឹកយកទៅសង្គ្រោះភ្លាមៗ ចំណែកម៉ូតូត្រូវបាននគរបាលប៉ុសិ៍្តរដ្ឋបាលសង្កាត់កាកាបយកទៅរក្សាទុកដើម្បីរង់ចាំប្រគល់ឱ្យជនរងគ្រោះវិញ៕
ប្រភព៖ kohsantepheapdaily
Post a Comment