អនិច្ចាណាស់! ក្មេងស្រីម្នាក់សម្រេចបំណងមុននឹងស្លាប់
ថ្ងៃពុធ ទី២ ខែសីហា ឆ្នាំ២០១៧ ម៉ោង ០៨:១៥ (02-08-2017 08:15)
តាមប្រភពព័ត៌មាន Viral4real បានឲ្យដឹងថា ក្មេងស្រីអាយុ៥ឆ្នាំម្នាក់ដែលនឹងត្រូវស្លាប់ដោយ សារជំងឺមហារីក បានរៀបការជាមួយនឹងមិត្តសម្លាញ់អាយុ៦ឆ្នាំ ដើម្បីសម្រេចបំណងចុងក្រោយរបស់នាង។
Eileidh Paterson ត្រូវបានគ្រូពេទ្យរកឃើញថា មានជំងឺមហារីកសរសៃប្រសាទតាំងពីនៅអាយុ២ឆ្នាំ។ គ្រូពេទ្យប្រាប់ម្តាយឪពុកនាងថា នាងរស់មិនបានយូរឡើយ។ ដោយសារតែដូចនេះហើយ ទើបនាងសម្រេចចិត្តរៀបការជាមួយនឹងមិត្តសម្លាញ់របស់នាង Harrison Grier ដែលមានអាយុ៦ឆ្នាំ ដើម្បីសម្រេចក្តីបំណងចុងក្រោយរបស់នាង។
នៅក្នុងពិធីមង្គលការរបស់ Eileidh គេឃើញមានភ្ញៀវចូលរួមដោយមានស្លៀកពាក់ក្នុងសម្លៀកបំពាក់តុក្កតាដែលក្មេងចូលចិត្ត។
ចំពោះឪពុកខាងប្រុសបានប្រាប់ថា កូនប្រុសរបស់គាត់មិនដែលបានចូលរួមពិធីមង្គលការម្តងណាឡើយពីមុនមក។ ស្រាប់តែលើកនេះ ក៏ចូលរោងការរបស់ខ្លួនឯងតែម្តង៕
Post a Comment