Sponsor

ម៉ៃ សុគន្ធ ក្លាហាន ហ៊ាន​ចេញ​មុខ​ការពារ ជំនួស​សាមីខ្លួន នាយពែកមី នាយព្រែក និង​​នាងខ្ញុង! (Video Inside)


(ភ្នំពេញ)៖ តារាចម្រៀងប្រុស ដែលត្រូវបានមហាជនផ្តល់ងារថា ជាកំពូលតារាត្រូវគេរិះគន់គ្មានល្ហែ លោក ម៉ៃ សុគន្ធ ក្រោយពេលផ្ទុះការរិះគន់មួយប្រាវ ជាមួយតារាចម្រៀងប្រុសពីររូប គឺលោក ម៉ារ៉ា ប៊ុណ្ណា និងលោក អ៊ីណូ លើករណីចម្លងបទថៃ មកច្រៀងនោះ ស្រាប់តែឥឡូវនេះ បែរមកឈឺឆ្អាលចេញមុខការពារតារាកំប្លែង៣រូប គឺនាយ ពែកមី ,នាយ ព្រែក និងអ្នកនាង ខ្ញុង ខណៈដែលមានបុរសម្នាក់ បានរិះធ្ងន់ៗគន់ថា អ្នកទាំង៣ប្រើសម្តីគ្មានសីលធម៌ក្នុងខ្លួន ដាក់លើបេក្ខភាពប្រកួត។
លោក ម៉ៃ សុគន្ធ បានប្រតិកម្មឆ្លើយតប ចំពោះការរិះគន់នោះថា «តាមពិតទៅតាំងចិត្តហើយថា មិនចង់ឈឺឆ្អាលទៀតទេ តែដល់មើលវីដេអូរបស់បុរសម្នាក់នេះ យូរទៅ ទ្រាំមិនបានទេ ក្នុងនាមខ្ញុំក៏ជាអ្នកសិល្បៈមួយរូបដែរ សុំសួរទៅបុរសម្នាក់នេះ និងប្រិយមិត្តសិនថា ទី១-តើកម្មវិធីពេញចិត្តឬអត់ ជាកម្មវិធីប្រឡងចម្រៀងលំដាប់ថ្នាក់ ពិភពលោកមែន? ទី២-តើ សុខ ពិសី តៃវ៉ាន់ នឹងឡើងមកកម្មវិធីហ្នឹង ប្រឡងចម្រៀងមែន មិនមែនទេ គាត់ឡើងមកច្រៀងតាមចរឹកសម្លេងបែបកំប្លែង របស់គាត់ទេ ដោយសារគាត់មានចរិតបែបកំប្លែង និងបូកផ្សំនឹងមុខមាត់គាត់ ក៏មើលទៅគួរឲ្យចង់សើចផង..!»។
តារាចម្រៀង ម៉ៃ សុគន្ធ បាននិយាយទៀតថា «ដោយមើលឃើញពីសមត្ថភាព ទើបកម្មវិធីផ្តល់ឱកាសឲ្យគាត់ ហើយបែរជាអ្នកជួយខុសទៅវិញ។ បងប្រុសអ្នករិះគន់ គួរយល់ពីកម្មវិធីគេសិន ចាំរិះគន់កុំកាត់ក្បាលមួយកំណាត់ សាច់រឿងមករិះគន់ តែសាច់រឿងទាំងមូលមានវគ្គ សុខ ពិសី តៃវ៉ាន់ ធ្វើបាបបង ពែកមី លូនក្រាបវិញ ម៉េចបងមិនយកមកបង្ហាញផង?»។
បន្ថែមពីលើនេះលោក ម៉ៃ សុគន្ធ បានបញ្ជាក់ថា «បងប្រុសលើសពេកហើយ កុំចង់បានការ View ច្រើន Follow ច្រើនមកបំបាក់មុខគេណាបង (ហើយខ្ញុំក៏មិនកាន់ជើងខាងបង ពែកមី និង នាយព្រែក ទេ សម្តីវគ្គខ្លះ ក៏ខុសតិចតូចដែរ តែបើមិនធ្វើអ៊ីចឹង ម៉្លេសបងប្អូនសើចសប្បាយ) សូមប្រិយមិត្តមេត្តាពិចារណាផង បើកម្មវិធីហៅគាត់មកសរសើរស្អាត ជីវិតកំសត់ណាស់ តើសមដែរឬទេ?»។
សូមបញ្ជាក់ថា នាយ ពែកមី និង នាងខ្ញុង ដែលជាតារាកំប្លែងក្នុងស្រទាប់យុវវ័យ ដ៏មានប្រជាប្រិយភាព ប្រចាំស្ថានីយទូរទស្សន៍ CTN និង ជាគណៈកម្មការនៅទូរទស្សន៍ MYTV ក្នុងកម្មវិធី «ពេញចិត្តឬអត់» ព្រមទាំងនាយ ព្រែក ដែលជាពិធីករនៅទូរទស្សន៍ MYTV ត្រូវបានប្រជាជនខ្មែរមិនតិចទេ តែងតែទន្ទឹងរងចាំទូស្សនាការសម្ដែងរបស់ពួកគាត់ ដោយថ្មីនេះ ត្រូវបានបុរសម្នាក់ ចេញវីដេអូបង្ហោះរិះគន់ធ្ងន់ៗ ជុំវិញការប្រើពាក្យអសីលធម៌ និង សុំឲ្យក្រសួងយកទៅអប់រំ ខណៈដែលអ្នកទាំងបី បានប្រើប្រាស់ពាក្យពេចន៍ មិនសមរម្យក្នុងវេទិកាប្រឡងចម្រៀង កាលពីថ្ងៃអាទិត្យ សប្ដាហ៍មុននេះ។
ក្នុងនោះបើយោងតាមហ្វេសប៊ុកឈ្មោះ «បង ថា កូនខ្មែរប្រចាំខេត្ដកំពង់ចាម» បានបង្ហោះសារថា «ផ្ញើឲ្យ ពែកមី ខ្ញុង ហើយនឹងអាព្រែក មុននឹងនិយាយអ្វីត្រូវឲ្យតម្លៃគេខ្លះផង ឲ្យវាមានសីលធម៌ក្នុងខ្លួនខ្លះផង កម្មវិធីនឹងជាកម្មវិធីបញ្ចេញសមត្ថភាព អីម៉េចបាននិយាយមើលងាយគ្នាដល់ថ្នាក់នឹង យីពួកអាតារាអាចម៍ផ្កាយនេះ»៕

 





ប្រភព៖ khmertalking

No comments