Sponsor

កំពុងស៊ីការសុខៗទឹកទន្លេឡើងខ្លាំងភ្លាមៗលិចរោងការ ភ្ញៀវនាំគ្នាជួយសែងតុ និងរុះរើឆាកតន្ត្រីស្ទើរមិនចង់ទាន់!!!

យោងតាមប្រភព Bangkok Post ពិធីមង្គលការមួយក្នុងស្រុកស៊ីសំរោង ខេត្តសុខោទ័យ ប្រទេសថៃត្រូវបានវាយប្រហា
យោងតាមប្រភព Bangkok Post ពិធីមង្គលការមួយក្នុងស្រុកស៊ីសំរោង ខេត្តសុខោទ័យ ប្រទេសថៃត្រូវបានវាយប្រហារដោយទឹកជំនន់ភ្លាមៗកាលពីល្ងាចថ្ងៃព្រហស្បតិ៍ទី ២៧ កក្កដា ដោយបង្ខំភ្ញៀវ ដែលកំពុងស៊ីការ និងរីករាយជាមួយតន្ត្រី លើកតុរត់រកទីកន្លែងខ្ពស់ៗ។
ពិធីរៀបការសម្រាប់ប្តីប្រពន្ធវ័យក្មេងឈ្មោះ "កល្យាន និង ធម្មរាជ" ក្នុងតំបន់ថាប់ភឿង កំពុងមានភ្ញៀវចូលស៊ីការពេញតុ នៅពេលទន្លេយំហូរកាត់ច្រាំង ពន្លិចផ្ទះសហគមន៍ជាច្រើន។

នៅពេលដែលទឹកជំនន់ឡើងមកដល់កន្លែងរៀបការ ភ្ញៀវបានប្រញាប់នាំគ្នាលើកតុនិងរបស់របរផ្សេងទៀតឡើងទៅទីខ្ពស់ និងជួយម្ចាស់ពិធីមង្គលការ និង តន្ត្រីកររុះរើឆាកតន្ត្រី។
ក្នុងស្រុកមួង ទឹកហូរពីទន្លេយំបានវាយប្រហារសហគមន៍ជាច្រើននៅខាងក្រោយវត្តចៃជុំពុល ក្នុងតំបន់ថានី។

បុគ្គលិកសាលាស្រុកមួង ទាហាន និងក្រុមអ្នកសង្គ្រោះបានប្រញាប់ប្រញាល់កសាងទំនប់បាវខ្សាច់នៅពីក្រោយវត្ត និងដាក់បំពង់ទុយោបង្ហូរទឹកចេញពីសហគមន៍លិចលង់ ជាកន្លែងដែលកម្រិតទឹកបានឡើងដល់ ៥០ សង់ទីម៉ែត្រកាលពីល្ងាចថ្ងៃព្រហស្បតិ៍។ គិតត្រឹមថ្ងៃសុក្រនេះ ទឹកជំនន់នៅស្រុកមួងបានស្រកបន្តិចវិញហើយ៕ ប្រភព៖បាងកកប៉ុស្ដិ៍
រដោយទឹកជំនន់ភ្លាមៗកាលពីល្ងាចថ្ងៃព្រហស្បតិ៍ទី ២៧ កក្កដា ដោយបង្ខំភ្ញៀវ ដែលកំពុងស៊ីការ និងរីករាយជាមួយតន្ត្រី លើកតុរត់រកទីកន្លែងខ្ពស់ៗ។ 
ពិធីរៀបការសម្រាប់ប្តីប្រពន្ធវ័យក្មេងឈ្មោះ "កល្យាន និង ធម្មរាជ" ក្នុងតំបន់ថាប់ភឿង កំពុងមានភ្ញៀវចូលស៊ីការពេញតុ នៅពេលទន្លេយំហូរកាត់ច្រាំង ពន្លិចផ្ទះសហគមន៍ជាច្រើន។ 
នៅពេលដែលទឹកជំនន់ឡើងមកដល់កន្លែងរៀបការ ភ្ញៀវបានប្រញាប់នាំគ្នាលើកតុនិងរបស់របរផ្សេងទៀតឡើងទៅទីខ្ពស់ និងជួយម្ចាស់ពិធីមង្គលការ និង តន្ត្រីកររុះរើឆាកតន្ត្រី។
ក្នុងស្រុកមួង ទឹកហូរពីទន្លេយំបានវាយប្រហារសហគមន៍ជាច្រើននៅខាងក្រោយវត្តចៃជុំពុល ក្នុងតំបន់ថានី។
បុគ្គលិកសាលាស្រុកមួង ទាហាន និងក្រុមអ្នកសង្គ្រោះបានប្រញាប់ប្រញាល់កសាងទំនប់បាវខ្សាច់នៅពីក្រោយវត្ត និងដាក់បំពង់ទុយោបង្ហូរទឹកចេញពីសហគមន៍លិចលង់ ជាកន្លែងដែលកម្រិតទឹកបានឡើងដល់ ៥០ សង់ទីម៉ែត្រកាលពីល្ងាចថ្ងៃព្រហស្បតិ៍។ គិតត្រឹមថ្ងៃសុក្រនេះ ទឹកជំនន់នៅស្រុកមួងបានស្រកបន្តិចវិញហើយ៕
​ប្រភព៖ khmeread

No comments