រីយ៉ា ប្រាប់ថាស្ដាយថតរឿងចប់ហើយតែអត់បានប៉ះឈុតក្ដៅសាច់
កាលពីយប់មិញនេះទូរទស្សន៍ប៉ុស្តិ៍លេខ៥ បានធ្វើពិធីជប់លៀងបញ្ចប់ការថតរឿង "ជីវិតនាងរចនា" និង "ចម្ការលាក់ស្នេហ៍"។ ក្នុងនោះ រីយ៉ា ដែលជាតួឯកស្រីក្នុងរឿង "ជីវិតនាងរចនា" បានបង្ហាញអារម្មណ៍សោកស្ដាយ ព្រោះសាច់រឿងថតហើយ នាង និងតួប្រុសអត់សូវប៉ះឈុតឆាកឱបថើប។
រីយ៉ា បានប្រាប់ Sabay ថា រឿង"ជីវិតនាងរចនា" គឺជាខ្សែភាពយន្តដំបូងដែលនាង និង អ៊ុន សិទ្ធា បានសម្ដែងជាតួឯកប្រុសស្រីជាមួយគ្នា តែអ្វីដែលគួរឲ្យស្ដាយខ្លាំងបំផុតនោះ សាច់រឿងទាំងមូលបានបញ្ចប់ការថតទៅហើយតែនាង និងតួប្រុសបានប៉ះឈុតផ្អែមល្ហែម ព្រមទាំងអៀនប្រៀនគ្នាទៅវិញទៅមកខ្លះដែរ តែបើនិយាយពីឈុតឱបថើបវិញគឺអត់មានតែម្ដងតាំងពីចាប់ផ្ដើមថតរហូតដល់ចប់។
“នៅក្នុងរឿង "ជីវិតនាងរចនា" នេះកុំថាឡើយឈុតឆាកឱបថើបបងសូម្បីតែឈុតកាន់ដៃគ្នា ជាមួយបង សិទ្ធា ក៏គ្មានផងបង ព្រោះក្នុងរឿងខ្ញុំ និងគាត់ឈ្លោះគ្នារហូត។ និយាយទៅក្នុងរឿង និងទាំងតួឯកប្រុស និងតួឯកស្រី ចង់ឲ្យមានឈុតឱបថើបដែរតែអត់មាន ដោយសារតែសាច់រឿងទាំងមូលតម្រូវឲ្យសម្ដែងអញ្ចឹង"។ រីយ៉ា ថ្លែង។
ទស្សនាទិដ្ឋភាពតារាសម្ដែងទាំងពីររឿងជួបជុំគ្នាបញ្ចប់ការថតឲ្យទូរទស្សន៍ប៉ុស្តិ៍លេខ៥ ក្នុងថ្ងៃជប់លៀងខាងក្រោមនេះទាំងអស់គ្នា៖
ប្រភព៖ Sabay
Post a Comment