Sponsor

ដឹង​អត់​ថា ​ពិព័រណ៍​អាពាហ៍ពិពាហ៍​ឆ្នាំ​នេះ​ មាន​អ្វី​ប្លែក? (មានវីដេអូ)


​ពិព័រណ៍​អាពាហ៍ពិពាហ៍​លើក​ទី​២​ នឹង​ធ្វើឡើង​នៅ​កោះ​ពេជ្រ​ថ្ងៃទី ២២ - ២៣ ខែកក្កដា ឆ្នាំ​២០១៧ ឆាប់​ខាងមុខ​នេះ ​ចាប់ពី​ម៉ោង ​៨ ​ព្រឹក រហូតដល់​ម៉ោង​ ៩ ​យ​ប់​។ ពិព័រណ៍​ដ៏​ធំ​ប្រចាំ​ឆ្នាំ​ទាំងពីរ​ថ្ងៃ​នេះ​ នឹង​មាន​ការ​ដើរ​បង្ហាញ​ម៉ូត​សំលៀក​បំពាក់​បែប​ប្រពៃណី ស​ម័​យ និង​បុរាណ របស់​កូន​កំលោះ កូន​ក្រ​មុំ​សម្រាប់​ថ្ងៃ​រៀ​ប​អាពាហ៍ពិពាហ៍ និង​តាំង​បង្ហាញ​សំលៀក​បំពាក់​សម្រាប់​ចូលរួម​ពិធី​ម​ង្គ​ល​ការ ផងដែរ​។

ទន្ទឹមគ្នា​​នេះ​ទៀត​ក៏​មាន​ការ​សម្ដែង​កម្មវិធី​សំ​សំ​ខាន់​មួយ​ចំ​នួន​ក្នុង​ពិធី ​រៀប​មង្គល​ការ​ដូចជា ​ពិធី​ចូល​ម្លប់ របាំ​ជូន​ពរ របាំ​សហសម័យ និង​ការ​ប្រគំ​ភ្លេង​បែប​ប្រពៃណី​។ អ្នកចូលរួម​ទាំងអស់​នឹង​អាច​ប្រមូល​បាន​នូវ​គំនិត​ល្អៗ​ ស្ដីពី​ការ​រៀប​មង្គល​ការ យល់ដឹង​ពី​របៀប​ក្នុង​ការ​ជ្រើសរើស​សម្ភារៈ និង​អ្នក​ផ្គត់​ផ្គង់​សេវា​កម្ម​មង្គល​ការ ទទួល​បាន​ការ​ប្រឹក្សា​យោបល់​ពី​ការ​ដេគ័រ​ឆាក ការ​តុបតែង​កន្លែង​ថតរូប​អនុស្សាវរីយ៍ និង​ការដេគ័រ​ផ្កា​នៅ​មុន​ក្លោង​ធ្វើ​ចូល​ជាដើម​។​



ដើម្បី​ជំរុញ​ឲ្យ​អ្នក​មាន​គម្រោង​រៀ​ប​អាពាហ៍ពិពាហ៍​ទាំងអស់​ទទួល​បាន​នូ​វ​ចំ​ណេះ​ដឹង​ពី​ការ​ជ្រើសរើស​អ្នក​ផ្គត់​ផ្គង់​សម្ភារៈ​ម​ង្គ​ល​ការ​ក្រុមហ៊ុន​រៀ​ប​ចំ​ពិព័រណ៍​អាពាហ៍ពិពាហ៍​បាន​ពាំនាំ​មក​នូ​វ​ក្រុមហ៊ុន ​ដែល​ពាក់​ព័​ន្ធ​ប្រមាណ ៥០​ក្រុមហ៊ុន​មក​ចូលរួម​ដូចជា​៖​


-​ស្រា​បៀរ និង​ស្រា​ក្រហម​៖ ក្រុមហ៊ុន​ផលិតស្រាបៀ​រ CBL និង Aus Khmer​ ​
-​ភេសជ្ជៈ​៖ Pepsi​ ​
-​សេវាកម្ម​ថតរូប វីដេអូ មុន​ថ្ងៃ​អាពាហ៍ពិពាហ៍ (Pre-Wedding) និង​ថ្ងៃ​អាពាហ៍ពិពាហ៍​៖ One Memory, Vincent studio, Sromai Photography​ ​
-Live Video៖ Best Solution​ ​
-​សេវាកម្ម​ថតរូប​នៅ​ក្រៅប្រទេស​៖ Elegant Cambodia​ ​
-​ស៊ុម​រូបថត​ទំនើប Le Capsule, the Art Click​ ​
-​សំអាងការ និង​ពិធីការ​៖ រ៉ូ​យាន​, នី​រ៉ូ​ហ្សា​, ឡា​នី​កា​, ហេង មាន​លាភ​, លី ច័ន្ទសី​ហា​, ណូប​ដានេ​, អប្សរា​ទេវី​,​ ​
-​ផ្កា និង​សេវាកម្ម​តុបតែង​៖ La Couture, Rainbow, Song Sun flower​ ​
-​ហាង​នំ Cake៖ បា​យ័​ន​ ​
-​ស​ម្លៀ​ក​បំពាក់​ម​ង្គ​ល​ការ​៖ Nearsa, Dress Me​ ​
-​សណ្ឋាគារ​៖ សុខា​ ​
-​គ្រឿង​សង្ហា​រឹ​ម​៖ D-Furniture, Inthanu furniture​ ​
-​ម្ហូបអាហារ​​៖ the Terrace, La Pop​ ​
-​ក្រុម​ភ្លេង​៖ បុស្បា​ ​
-​ក្រុម​តុបតែង​ទឹក​បាញ់​ក្នុង​កម្មវិធី​៖ ជាតិខ្មែរ​អង្គ​រ​ទិ​ចនិច​ ​
-​សេវាកម្ម​សម្រាប់​គ្រួសារ​ថ្មី​: ​
-រថយ​ន្ត​៖ Mercedes Benz, Chevy, MG​ ​
-ធនាគារ ហរិ​ញ្ញ​វត្ថុ បង់​រំលស់ និង​កម្ចី​៖ Active Microfinance, Canadia bank, CIMB​
​-សេវាកម្ម​ថែរក្សា​សុខភាព​៖ De la gare​ ​ បន្ថែម​ពី​នេះ​ទៀត​អ្នកចូលរួម​ទាំងអស់​នឹង​ទទួល​ទទួលបាន​ឆ្នោត​ផ្សេង​សំ​ណា​ង​ដែល​មាន​ឱកាស​ទទួលបាន​រ​រ​ង្វាន់​ជាច្រើន​ពី​ក្រុមហ៊ុន​ដែល​ចូលរួម​។​ ​
កម្មវិធី​នេះ​រៀបចំ​ដោយ​ក្រុមហ៊ុន​អនុស្សា គាំទ្រ​ដោយ​ក្រសួង​ពាណិជ្ជកម្ម ឧបត្ថម្ភ​ធំ​ផ្ដាច់​មុខ​ដោយ​ក្រុមហ៊ុន​ផលិត​ស្រាបៀ​រ CBL ឧបត្ថម្ភ​ធំ​ដោយ​ក្រុមហ៊ុន​ស្តារ​អូ​តូ​ខេ​ម​បូ​ឌា​។​ ​
បណ្ដា​ក្រុម​ហ៊ុនា​នា ​ដែល​មាន​ចំណាប់​អារម្មណ៍​ក្នុង​ការចូលរួម​តាំង​ស្តង់​លក់​សេវាកម្ម​ពិធី​មង្គល​ការ​ក្នុង​ពិព័រណ៍​អាពាហ៍ពិពាហ៍​លើក​ទី​២ អាច​ទំនាក់ទំនង​មកកាន់​លេខ​ទូរ​ស័​ព្ទ ០១២ ២៣០ ១៤០ និង ០១០ ៩១១ ៧៧៦ រឺ គេហ​ទំព័រ​ហ្វេស​ប៊ុ​ក ANUSSA Event Planner ។​ ​
សូម​រីករាយ​ទស្សនា​វីដេអូ​ខាងក្រោម​នេះ​៖​


ប្រភព៖ Sabay















No comments