Sponsor

សម្រស់ ហាន់ ជីអ៊ុន ពីក្មេង​មាន​សាច់ទ្រលុកទ្រលន់​ ក្លាយ​ជាស្រីស្អាត សម្រស់មិនចេះចាស់


អនាគត​ភរិយា​របស់​តារា​សម្ដែង​ Song Joong Ki តារា​ស្រី​ដ៏​ក្រមិចក្រមើម​ Song Hye Kyo ត្រូវ​បាន​ចាត់​ទុក​ថា​ជា​ស្រី​ស្អាត​ក្នុង​ចំណោម​ តារា​លំដាប់​ប្រទេស​ជា​ច្រើន​ទៀត​ ដែល​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​បុរសៗ​លង់​ស្នេហ៍​មិន​តិច​ទេ។
តារា​ស្រី​វ័យ​រូប​នេះ​កើត​ឆ្នាំ​ ១៩៨១​ ក្នុង​ទី​ក្រុង​ Daegu ប្រទេស​កូរ៉េ​ខាង​ត្បូង។ អ្វី​ដែល​គួរ​ឲ្យ​សោកស្ដាយ​ គឺ​ឪពុក​ម្ដាយ​របស់​នាង​ បាន​លែងលះ​គ្នា​ ជា​ហេតុ​នាង​រស់​នៅ​ក្រោម​ការ​បីបាច់​ថែរក្សា​ពី​ម្ដាយ។

បក​មក​ជីវិត​ក្នុង​សិល្បៈ​វិញ​ Hye Kyo ឬ ហាន់ ជីអ៊ុន​ បាន​ទទួល​ជយ​លាភី​ក្នុង​កម្មវិធី​ប្រកួតប្រជែង​ការ​បង្ហាញ​ម៉ូដ​ នៅ​ឆ្នាំ​ ១៩៩៦។ នាង​ចាប់​ផ្ដើម​ប្រឡូក​ក្នុង​ការ​សម្ដែង​តាំង​ពី​ឆ្នាំ​ ១៩៩៥​ ដែល​កាល​ពី​ពេល​នោះ​ នាង​ជា​ក្មេង​ស្រី​មាន​សាច់​ទ្រលុកទ្រលន់​ម្នាក់​ គួរ​ឲ្យ​ស្រលាញ់។


រហូត​ដល់​ឆ្នាំ​ ២០០០ នាង​ចាប់​ផ្ដើម​មាន​មហាជន​ស្គាល់​ច្រើន​ នៅ​ពេល​សម្ដែង​រឿង​ភាគ​បែប​មនោសញ្ចេតនា​ "Autumn In My Heart” ជាមួយ​គ្នា​នោះ​ សម្រស់​របស់​តារា​ស្រី​រូប​នេះ​ក៏​ចាប់​ផ្ដើម​លេចធ្លោ​បន្តិច​ម្ដងៗ​ ទាក់ចិត្ត​អ្នក​គាំទ្រ​ច្រើន​គួរសម​ដែរ។




អ្វី​ដែល​រឹត​តែ​ធ្វើ​ឲ្យ​ស្រី​ស្អាត​ Hye Kyo ល្បី​ខ្លាំង​ពាសពេញ​ទ្វីប​អាស៊ី​នោះ​ គឺ​នៅ​ពេល​នាង​សម្ដែង​ជា​តួ​ "ហាន់ ជីអ៊ុន" ក្នុង​រឿង​ "Full House”។ រឿង​នេះ​ដែរ​ក៏​បាន​លើក​មក​បញ្ចាំង​ក្នុង​ប្រទេស​កម្ពុជា​ ដោយ​ដាក់​ចំណងជើងថា​ "បំណុល​ផ្ទះ​ជំពាក់​ស្នេហ៍​"និង​ទទួល​ការ​គាំទ្រ​ខ្លាំង​នឹក​ស្មាន​មិនដល់។

រហូត​ឆ្នាំ​ ២០១៦ នាង​បាន​ចាប់​ដៃ​គូ​ជាមួយ​ លោក​ Song Joong Ki ក្នុង​រឿង​ "Descendants of the Sun”។ តាម​រយៈ​រឿង​នេះ​ភាព​ល្បីល្បាញ​របស់​នាង​ កាន់​តែ​ផ្ទុះ​ខ្លាំង​ ព្រោះ​ទាំង​សាច់រឿង​ ទាំងការ​សម្ដែង​ ជាពិសេស​ដៃគូ​ ពិតជា​ស័ក្ដិសម​ឥត​ខ្ចោះ​ និង​ពិសេស​បំផុត។


ពី​មួយ​ឆ្នាំ​ ទៅ​មួយ​ឆ្នាំ​អាយុ​របស់​ ហាន់​ ជីអ៊ុន​ កាន់​តែ​កើន​ឡើង​ ប៉ុន្តែ​សម្រស់​របស់​នាង​ហាក់​មិន​ចាស់​សោះ​ ផ្ទុយ​ពី​នោះ​នាង​កាន់​តែ​មាន​រូប​សម្រស់​ស្រស់​ស្អាត​ ជា​ក្ដី​ប្រាថ្នា​របស់​បុរសៗ​ជា​ច្រើន។






មួយ​វិញ​ទៀត​សង្កេត​ឃើញ​ថា​ តារា​ស្រី​រូប​នេះ​ចូលចិត្តតុបតែង​មុខមាត់​បែប​ធម្មជាតិ និង​រៀប​ចំ​ខ្លួន​សាមញ្ញៗ​ ប៉ុន្តែ​ថ្លៃថ្នូរ​គួរ​ឲ្យ​ចាប់​អារម្មណ៍​ណាស់៕
ប្រភព៖ Sabay











No comments