Sponsor

អាវម៉ូដ​តែ​១ មាន​ទាំង​តារា​ខ្មែរ និង​បរទេស​ពេញ​និយម តើ​នរណា​ពាក់​ស្អាត​ជាង?


អាវ​ម៉ាក Are You Am I មានច្រើន​ពណ៌​ណាស់ តែ​ពណ៌​ស​សំយេះ​ស្មា​គឺជា​ម៉ូដ​ពេញនិយម​បំផុត ព្រោះ​​មាន​តារា​ស្រី​ល្បី​ៗ​ទាំង​ក្នុង​ស្រុក​ខ្មែរ,ថៃ និង​តារា​ហូលីវូដ ធ្លាប់​ពាក់។ អាវ​មួយ​នេះ​មាន​តម្លៃ ៨៩ ដុល្លារ​គឺ​ចេញ​តាំងពី​រដូវ​ក្ដៅ​ឆ្នាំ​មុន​ម្ល៉េះ ហើយ​សូម្បី​តែ Kendall Jenner ក៏​ធ្លាប់​ពាក់​ពីរ-បី​ដង​ដែរ។ មិន​តែ​ប៉ុណ្ណោះ​នៅ​មាន​តារា​ស្រី​ល្បី​ៗ​ដូចជា Kylie Jenner, Bella Hadid និង​តារា​ថៃ​នាង Margie Rasri ក៏​ធ្លាប់​ពាក់​អាវ​ម៉ូដ​នេះ​ដែរ ហើយ​នៅ​ក្នុង MV "Side To Side" របស់ Ariana Grande និង Nicki Minaj មាន​អ្នក​រាំ​ស្រី​ម្នាក់​ជ្រើស​ម៉ូដ​នេះ​មក​ពាក់​សម្ដែង​ទៀត​ផង។ ចំណែក​ឯ​តារា​ស្រី​ប្រចាំ​ប្រទេស​កម្ពុជា​អ្នកនាង គង់ ចាន់ស្រីមុំ,បេនីយ៉ាំង, ហេង ចន្ថា និង ថៃ នារី​សុជាតា ក៏​ពាក់​ដូច​គ្នា​ដែរ។ ចឹង​ដាក់​ពិន្ទុ​ទាំងអស់​គ្នា តើ​តារា​ស្រី​រូប​ណា​ដែល​ពាក់​អាវ​ម៉ាក់ Are You Am I នេះ​បាន​ស្អាត​ជាង​គេ៖
គង់ ចាន់ស្រីមុំ


បេនីយ៉ាំង


ហេង ចន្ថា Miss Grand Cambodia 2016




ថៃ នារី​សុជាតា

តារា​ថៃ Margie Rasri


បងប្អូន​ស្រី​ទាំងពីរ Kylie Jenner និង Kendall Jenner





Bella Hadid







No comments