Sponsor

មិនធម្មតា! មួយឈុតនេះ ដួង ម៉ានិច ទិញនៅក្នុងស្រុកផងក្រៅស្រុកផង ឯតម្លៃវិញកប់​


ស្ថិត​ក្នុង​ឈុត​ពណ៌​ខ្មៅ​រំ​លេច​ដោយ​ស្បៃ​រោម​សត្វ​ផង​នោះ​ តារា​សម្ដែង​ដែល​ល្បី​ខាង​ស្លៀក​ពាក់សិច​ស៊ី​​ ​ ដួង ម៉ានិច​ បាន​​ចំណាយ​ប្រាក់អស់​ក្បែរ​ ៣ ០០០ ដុល្លារ​អាមេរិក​ ទៅ​លើ​​សម្លៀកបំពាក់​ កាបូប និង​ស្បែក​ជើង ក្នុង​ថ្ងៃ​ខួប​កំណើតតារា​ពូកែ​វោ​ហា​រធ្វើ​ឱ្យ​គេ​សើច​ស្ទើរ​​គ្រប់​ពេល ម៉ា​ដូណា។

តារា​ស្រី​វ័យ​ក្មេង​ដែល​កំពុង​ត្រូវ​ប៉ាន់​ក្នុង​វិស័យ​ភាព​យន្ត​ កញ្ញា ដួង ម៉ានិច បាន​​​​​​​បង្ហើប​ប្រាប់​ Sabay ឱ្យ​ដឹង​ថា ឈុត​ចូល​រួម​ខួប​កំណើត​ម្ដង​នេះ​​នាង​ទិញ​ថ្ងៃ​ផ្សេង​គ្នា​ ហើយ​មាន​ខ្លះ​​ទិញ​នៅ​បរទេស​ផង​។
តួឯក​ក្នុង​រឿង "ពស់​កេង​កង" បាន​រៀប​រាប់​ថា រ៉ូប​ដែល​នាង​ស្លៀក​បូក​រួម​ទាំង​ស្បៃ​រោម​សត្វ​នេះ​​គឺ​មាន​តម្លៃ​ជាង​៤០០ដុល្លារ​ រីឯ​កាបូប​វិញ​មាន​តម្លៃ​ ២ ៥០០ដុល្លារ ហើយ​ស្បែក​ជើង​មាន​តម្លៃ​ ៦០​ដុល្លារ៕



ប្រភព៖ Sabay.com.kh - មិនធម្មតា! មួយឈុតនេះ ដួង ម៉ានិច ទិញនៅក្នុងស្រុកផងក្រៅស្រុកផង ឯតម្លៃវិញកប់​

No comments