Sponsor

ពិធីការិនីទូរទស្សន៍ចិន ដួលសន្លំលើវេទិកាដោយសារខ្វះជាតិស្ករ បែរជាទស្សនិកជននាំគ្នាទះដៃអបអរ ស្មានតែនាងសម្តែង!!!


ពិធីការិនីទូរទស្សន៍ម្នាក់បានដួលសន្លប់អំឡុងការផ្សាយផ្ទាល់មួយ ស្របពេលទស្សនិកជនខ្លះគិតថា វាជាការសម្ដែង។
អ្នកនាង ចាងហាន វ័យ ២៦ ឆ្នាំបានធ្វើជាពិធីករក្នុងកម្មវិធីបញ្ចេញសមត្ថភាពមួយនៅចំពោះទស្សនិកជននៅប្រទេសចិនភាគខាងជើង ស្របពេលបេក្ខជនម្នាក់បានណែនាំខ្លួននៅលើឆាក ប៉ុន្តែរំពេចនោះគាត់ក៏បានបាត់បង់ស្មារតីនិងដួលផ្ងារក្រោយតែម្ដង។
ទស្សនិកជនខ្លះដែលបានទស្សនាកម្មវិធី "The Most Beautiful Handan People" ដំបូងបានគិតថា នាងគ្រាន់តែសម្ដែងដើម្បីកំដរបរិយាកាស ប៉ុន្តែភ្លាមៗពួកគេបានដឹងថា ស្ថានការណ៍នៅលើឆាកមិនមែនជាការសម្ដែងឡើយ។
អំឡុងពេលនោះថែមតែងមានពាក្យចចាមអារ៉ាមថា កញ្ញាវ័យ ២៦ ឆ្នាំរូបនេះបានទទួលមរណភាពទៀតផង។
ប៉ុន្តែក្រោយមក ស្ថានភាពរបស់នាងត្រូវបានរាយការណ៍ថា នាងកើតជំងឺ Hypoglycaemia ឬខ្វះជាតិស្ករក្នុងឈាម ដែលវារឹតតែធ្ងន់ធ្ងរដោយសារជាប់រវល់ការងារខ្លាំង៕




ប្រភព៖ khmerread

No comments