បុរសម្នាក់ អង្វរលន់តួ មិត្តស្រី កុំឲ្យ ចាកចេញពីគាត់ បែរជាត្រូវនាង ធាក់ និងជាន់ក្បាល (មានវីដេអូ)
ហុងកុង៖ កាលពីពេលថ្មីៗនេះ វីដេអូរបស់នារីម្នាក់ បានទាត់ធាក់ មិត្តប្រុសរបស់ខ្លួន យ៉ាងចាស់ដៃ ត្រូវបានសាយភាយ ពេញអនឡាញ។
យោងតាមទំព័រហ្វេសប៊ុកមួយ បានបង្ហោះវីដេអូ ដែលនារីម្នាក់ បានជាន់ក្បាល មិត្តប្រុសរបស់នាង ម្តងហើយ ម្តងទៀត ដែលរឿងហេតុនេះ បានកើតឡើង នៅផ្លូវ Fa Yuen ក្នុងតំបន់ Mongkok សង្កាត់ Yau Tsim Mong នៃទីក្រុងហុងកុង។
បើក្រឡេកមើលតាមវីដេអូ បានឲ្យឃើញ បុរសម្នាក់នោះ លុតជង្គង់ និងសុំអង្វរលន់តួ ដើម្បីកុំឲ្យ នារីជាមិត្តស្រី ចាកចេញពីគាត់ ប៉ុន្តែបែរជាត្រូវ នាងទះកំផ្លៀង ទាត់ធាក់ និងជាន់ក្បាលគាត់ ជាច្រើនលើក ច្រើនសារ ដែលធ្វើឲ្យរូបគាត់ ឈឺចាប់ និងស្រែកយំ យ៉ាងខ្លាំង។
ចំពោះគូស្នេហ៍មួយគូនោះ មិនមានអ្នកណាដឹងទេថា ពួកគេឈ្លោះគ្នា ដោយសារតែរឿងអ្វី ប៉ុន្តែគេបានលឺ នារីជាសង្សារ ស្រែកខ្លាំងៗ ទៅបុរសនោះថា កុំឲ្យប៉ះនាង ហើយថែមទាំង និយាយថា “ទៅស្លាប់ទៅ ” ទៀតផង។
ទោះបីជាយ៉ាងណាក៏ដោយ បុរសដ៏កំសត់ម្នាក់នោះ នៅតែព្យាយាម លួងលោម និងអោបនាង យ៉ាងណែន តែនាងនៅតែមិនព្រម ថែមទាំងវាយគាត់ ទៀតផង។ នៅចុងបញ្ចប់នៃវីដេអូ ពួកគេក៏ឈប់ឈ្លោះគ្នា ហើយក៏បាន បំបែកផ្លូវគ្នា ដើរធម្មតាវិញ៕
ប្រភព៖ express.com.kh
Post a Comment