Sponsor

ភាពយន្ត​ខ្មែរ​ ៣​រឿង ​ដែល​បញ្ចាំង​នៅ​លើ​ប៉ុស្តិ៍​ទូរទស្សន៍​ផង និង​រោង​កុន​ផង


ស្រព​ពេល​ដែល​វិស័យ​ភាពយន្ត​កំពុង​រីក​ដុះ​ដាលជា​លំដាប់​ ក៏​មាន​សមិទ្ធផល​ភាពយន្ត​ខ្មែរ​ល្អៗជា​ហូរ​ហែ​​ត្រូវ​បាន​ផលិត​ជា​បន្តបន្ទាប់​មិន​ថា​ជា​រឿង​ភាគ​ ឬ​ដុំ​នោះ​ទេ លើស​ពី​នោះ​ក៏​មាន​​រឿង​ខ្លះ​ត្រូវ​បាន​ផលិត​ជា​ខ្សែ​ភាពយន្ត​ភាគសម្រាប់​ទូរទស្សន៍ និង​ដុំ​សម្រាប់​កុន​ផង​ដែរ។ ​​

នៅ​ពេល​ថ្មីៗ​នេះ ភាព​យន្ត​ដែល​ត្រូវ​បាន​ផលិត​ឡើង​ដើម្បី​បញ្ចាំង​នៅ​រោង​កុន​ផង និង​ទូរទស្សន៍មាន​ចំនួន​៣​រឿង​​គឺ៖
១. "មន្តស្នេហ៍លេខា" ៖ ភាព​យន្ត​ដែល​បម្លែង​ចេញ​ពី​ប្រលោម​លោក​នេះ ​កំពុង​បញ្ចាំង​នៅ​លើក​កញ្ចក់​ទូរទស្សន៍ PNN និង​ត្រៀម​បញ្ចាំង​ក្នុង​រោង​ភាពយន្ត​ពាក់​កណ្ដាល​ខែ​កក្កដា​ខាង​មុន​នេះ​ហើយ។ ក្នុង​នោះ​លោក​ អ៊ិន សុភិន ចាហ្វាង​ផលិតកម្ម​មហាហង្ស បញ្ជាក់​ថា ក្នុង​រោង​កុន​​ គឺ​ខុស​គ្នា​ដាច់​គ្នាតែម្តងជា​មួយ​​រឿងភាគលើ​ទូរទស្សន៍​។ ​​

២. "នាង​នាថ​បាត់​ដំបង" ៖ ភាពយន្ត​ថ្មី​នេះ ​គឺ​ថត​តាម​លំនាំ​រឿង​ព្រេង​ខ្មែរ​ បាន​បង្ហាញ​ខ្លួន​នៅ​តាម​រោង​ភាពយន្ត​រួច​ហើយ​តាំង​ពី​ដើម​ខែ មិថុនា មក​ម្ល៉េះ ទើប​តែ​បញ្ចាំង​លើ​កញ្ចក់​ទូរទស្សន៍​ប៉ុស្តិ៍​លេខ ៥ កាល​ពី​ថ្ងៃ​ចន្ទ​ ដើម​សប្ដាហ៍​នេះ​ប៉ុណ្ណោះ។​​​​

៣. "ហ្លួង​ព្រះ​ស្ដេច​កន" ៖ ភាពយន្ដដែលត្រៀម​នឹង​អង្រួន​វិស័យ​សោតទស្សន៍​ខ្មែរ​នេះ ក៏​មិន​ខុស​ពី​ភាពយន្ត​២​ខាង​លើ​ដែរ ​រឿង​នេត្រៀម​បង្ហាញ​ខ្លួន​នៅ​លើ​ទូរទស្សន៍ PNN និង​តាម​បណ្ដា​រោង​កុន​នានា​ក្នុង​ពេល​ឆាប់ៗ។ ​​


ប្រភព៖ Sabay









No comments