BLACNKPINK ប្រាប់ពីរឿងទាំង ៦ ដែលហាមមិនឲ្យធ្វើ ដឹងហើយនិយាយលែងចេញ
វាមិនមែនជាការងាយស្រួលទេសម្រាប់ក្រុមចម្រៀង BLACKPINK ក្នុងការហ្វឹកហាត់ធ្វើជាតារា K-Pop ប្រចាំផលិតកម្ម YG ព្រោះនៅក្នុងកុងត្រានោះមានរាប់បញ្ចូលនូវការហាមឃាត់មួយចំនួនសម្រាប់ទម្លាប់រស់នៅរបស់ពួកគេ ដើម្បីឲ្យការហ្វឹកហាត់កាន់តែមានប្រសិទ្ធភាព។
ហើយរឿងទាំង៦យ៉ាងដែល BLACKPINK ត្រូវគេហាមឃាត់មិនឲ្យធ្វើនោះមានដូចជា៖
១. ផឹកស្រា
ពួកគេមិនអនុញ្ញាតឲ្យផឹកស្រានោះទេ ខណៈដែលពួកគេកំពុងតែហ្វឹកហាត់ (Trainees)។ នេះគឺដោយសារតែមូលហេតុមួយចំនួនដូចជា សុខភាព, សុវត្ថិភាព និងព្យាយាមធ្វើជាគំរូល្អ។
២. ជក់បារី
ជក់បារីអាចប៉ះពាល់ដល់សួត និងមានផលប៉ះពាល់អាក្រក់ចំពោះស្បែកនិងសំឡេងច្រៀង។
៣. ដើរលេងក្លឹប
ពួកគេមិនអាចដើរលេងក្លឹបបានទេ ព្រោះវាអាចធ្វើឲ្យពួកគេអស់កម្លាំងមិនអាចហាត់បានល្អ។
៤. បើកបរ
BLACNKPINK មិនត្រូវបានអនុញ្ញាតឲ្យបើកបរទេ ដោយសារតែបញ្ហាសុវត្ថិភាព ព្រោះគ្រោះថ្នាក់អាចកើតឡើងជាយថាហេតុ។
៥. មានសង្សារ (Dating)
កាលពីពួកគេហ្វឹកហាត់ ក្នុងនោះមានអ្នកហ្វឹកហាត់ប្រុសចំនួន ៦នាក់ និងអ្នកហ្វឹកហាត់ស្រីចំនួន ៧នាក់ ហើយពួកគេត្រូវបានបំបែកគ្នាដើម្បីកុំឲ្យមានទំនាក់ទំនងនឹងគ្នា។
៦. ការវះកាត់កែសម្ផស្ស
ចាប់តាំងពីពេលដែល BLACNKPINK ចាប់ផ្ដើមហ្វឹកហាត់ ផលិតកម្ម YG បានធ្វើឲ្យគេចាប់អារម្មណ៍យ៉ាងខ្លាំង ដោយហាមឃាត់មិនឲ្យវះកាត់កែសម្រស់សម្រាប់ក្រុមចម្រៀងថ្មីរបស់គេ៕
ប្រភពៈ Sabay
Post a Comment